អំពីយើង
សូមស្វាគមន៍ចំពោះការចូលមកាន់គេហទំព័ររបស់ការិយាល័យមេធាវី យឹង & សហការី!
ការិយាល័យមេធាវី យឹង & សហការី ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការក្រោមអាជ្ញាប័ណ្ណលេខ 278/BAKC-PO/24 ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ចេញដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់យើង យើងកំពុងប្រមូលនិងធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារច្បាប់ និងបទប្បញ្ញត្តិច្បាប់ឌីជីថលជាប្រចាំជូនលោកអ្នក ដើម្បីបន្តចូលរួមធ្វើបច្ចុប្បន្នភាព និងគាំទ្រលើវិស័យច្បាប់សម្រាប់ជំនួយស្មារតីដល់លោកអ្នក និងជាពិសេសសម្រាប់ម្ចាស់អាជីវកម្ម អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រតិបត្តិករធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលបំណងទទួលបាននូវការរីកចម្រើនអាជីវកម្មយ៉ាងជោគជ័យទាំងអស់គ្នា។
ជាមោទនភាពណាស់ យើងមានបទពិសោធន៍ការងារជាមូលដ្ឋានស្តីពីការជួយគាំទ្រសេវាកម្មផ្នែកច្បាប់ និងការតំណាងការពារសំណុំរឿងក្តីជាច្រើនពាក់ព័ន្ធនឹងបុគ្គល អាជីវកម្មក្រុមហ៊ុនឯកជន អង្គការជាតិនិងអន្តរជាតិ អស់រយៈពេលជាង ១០ឆ្នាំ។
ដោយស្មោះត្រង់ទៅ មេធាវីនិងក្រុមការងារជំនាញយើង ពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមការពារគាំទ្រអ្នក ដើម្បីសម្រេចបាននូវការពារផលប្រយោជន៍ផ្នែកច្បាប់យ៉ាងត្រឹមត្រូវ ដោយសារបទពិសោទការងារប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន។

