ចក្ខុវិស័យ និងបេសកកម្មយើង
ចក្ខុវិស័យ និងបេសកកម្មយើង
ចក្ខុវិស័យ
“ការពារផលប្រយោជន៍ផ្នែកច្បាប់ដោយផ្អែកលើដំណោះស្រាយផ្នែកច្បាប់ប្រកបដោយការច្នៃប្រឌិត”
បេសកកម្ម
“យើងផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ វិជ្ជាជីវៈ ទំនុកចិត្ត និងដោយផ្ទាល់ តាមរយៈមេធាវី និងសមាជិកក្រុមការងារជំនាញរបស់ពួកយើងទាំងអស់គ្នា ដោយធ្វើការសហការគ្នាជាក្រុមរួមគ្នា ក្នុងគោលបំណងការពារផលប្រយោជន៍ផ្នែកច្បាប់តាមតម្រូវការចាំបាច់របស់អតិថិជនយើង។ មេធាវីជំនាញរបស់យើង ចូលរួមលើកតម្កើងការអនុវត្តច្បាប់ និងការពារផលប្រយោជន៍ផ្នែកច្បាប់របស់អតិថិជនក្នុងនាមជាដៃគួរដ៏ជាទីទុកចិត្ត។”
ជាគោលការណ៍គ្រឹះ៖ នៅគ្រប់កាលៈទេសៈ មេធាវីត្រូវគោរពពាក្យសម្បថរបស់ខ្លួន និងត្រូវគោរពគោលការណ៍នៃសម្បជញ្ញៈមនុស្សធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ។ មេធាវី មានសេរីភាព និងឯករាជ្យភាពក្នុងការប្រកបវិជ្ជាជីវៈ។
ត្រូវទុកជាការសម្ងាត់នៃវិជ្ជាជីវៈ ការពិគ្រោះយោបល់ ការផ្តល់យោបល់ ឯកសារក្រៅផ្លូវការទាំងឡាយ ដែលមេធាវីតាក់តែងឡើងសម្រាប់អតិថិជនរបស់ខ្លួន និងលិខិតស្នាមទាំងឡាយដែលមេធាវី និងអតិថិជនរបស់ខ្លួនផ្ញើទាក់ទងគ្នា។

