ការត្រួតពិនិត្យផ្លូវច្បាប់
ការត្រួតពិនិត្យផ្លូវច្បាប់
មេធាវីនិងក្រុមការងារជំនាញរបស់យើង មានបទពិសោធន៍ការងារជាច្រើនលើគ្រប់វិស័យធុរកិច្ច និងរួមបញ្ចូលពាណិជ្ជកម្ម & បង្កើតក្រុមហ៊ុនសាជីវកម្មថ្មី និងប្រតិបត្តិការអចលនទ្រព្យ អស់រយៈពេលជាង ១៣ឆ្នាំជាងមក លើកិច្ចការត្រួតពិនិត្យផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងបញ្ហាអង្គហេតុស្មុគស្មាញ និងការបកស្រាយបញ្ហាអង្គច្បាប់តាមរយៈជារបាយការណ៍និងគំនិតយោបលផ្នែកច្បាប់បញ្ជាក់លាយលក្ខណ៍អក្សរក្នុងការជួយការពារនិងគាំទ្រស្របតាមទិសដៅដែលជាតម្រូវការចាំបាច់របស់អតិថិជនយើង។ ការងារត្រួតពិនិត្យផ្លូវច្បាប់ ដើម្បីទទួលបាន៖
- ការបញ្ជាក់និងផ្ទៀងផ្ទាត់ព័ត៌មានប្រតិបត្តិការពាណិជ្ជកម្ម និងអចលនទ្រព្យ
- ការកំណត់សម្គាល់នូវវិការៈ និងហានិភ័យនៃការធ្វើប្រតិបត្តិការអាជីវកម្ម និងអចលទ្រព្យ
- ការសន្និដ្ឋានច្បាស់លាស់លើអនុលោមភាពផ្នែកច្បាប់ និងឱកាសចំពោះការបន្តប្រតិបត្តិការពាណិជ្ជកម្ម និងអលចនទ្រព្យ
មេធាវីជំនាងរបស់យើង មាននឹងទទួលសំណុំរឿងរបស់អ្នកក្នុងសម្រាប់កិច្ចការត្រួតពិនិត្យផ្លូវច្បាប់បន្ទាប់ពីអ្នកបានដាក់ប្រគល់ឯកសារបញ្ហាអង្គហេតុជូនការិយាល័យមេធាវីរបស់យើង។

