មិនមានទិន្នន័យត្រូវបានដាក់បញ្ចូលក្នុង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ នៅប្រទេសកម្ពុជាមានច្រើនប្រភេទនិងទម្រង់ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់បម្រើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំណុចដែលមានការកែប្រែ និងបន្ថែមថ្មីមាន QR Code សម្រាប់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេងនៃសន្លឹកវិញ្ញាបនបត្រ ផ្អែកតាមលិខិតលេខ ៥២៨ សជណ.ឧស ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
- អនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។
- អនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។
- ច្បាប់ភូមិបាល ២០០១
- ក្រមរដ្ឋប្បវេណី ២០០៧
- ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី
មិនមានទិន្នន័យត្រូវបានដាក់បញ្ចូលក្នុង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ

