នីតិវិធីនៃការដោះស្រាយវិវាទបុគ្គល
នីតិវិធីនៃការដោះស្រាយវិវាទបុគ្គល
នីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទប្បញ្ញត្តិស្តីពីការងារជាធរមាន។
ផ្អែកតាមមាត្រា ៣០០ ថ្មី នៃច្បាប់ស្តីពីការងារ “វិវាទបុគ្គល គឺជាវិវាទដែលកើតមានឡើងរវាងនិយោជក និងកម្មករនិយោជិតម្នាក់ ឬច្រើននាក់ ឬអ្នករៀនធ្វើការម្នាក់ ឬច្រើននាក់ តាមរឿងរៀងៗខ្លួន ហើយទាក់ទងនឹងការបកស្រាយ ឬការអនុវត្តបទប្បញ្ញត្តិនៃកិច្ចសន្យាការងារ ឬកិច្ចសន្យាហ្វឹកហ្វឺនកម្មករនិយោជិត ឬបទប្បញ្ញត្តិការងារនៃអនុញ្ញារួម ព្រមទាំងច្បាប់បញ្ញត្តិជាធរមានផង។ គ្រប់រឿងវិវាទបុគ្គល ភាគីណាមួយអាចប្តឹងទៅអធិការកិច្ចការងារដែលមានសមត្ថកិច្ច ដើម្បីធ្វើការផ្សះផ្សារជាមុនសិន។ ក្នុងករណី មិនសះជា សាម៉ីភាគី អាចប្តឹងទៅតុលាការ ឬក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្របតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។”
ជានីតិវិធីច្បាប់ “ការដោះស្រាយវិវាទបុគ្គល” ត្រូវអនុវត្តតាមតំណាក់នៃដំណើរការនីតិវិធីដូចខាងក្រោម៖
- ការដោះស្រាយវិវាទបុគ្គលនៅអធិការកិច្ចការងារ
- ការដោះស្រាយវិវាទបុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល
- ការដោះស្រាយវិវាទបុគ្គលនៅតុលាការការងារ
ផ្អែកតាមនីតិវិធីខាងលើ ឃើញថា៖ ភាគីវិវាទមានសិទ្ធិស្នើសុំដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល មុនបន្តនីតិវិធីទៅតុលាការ ផ្អែកតាមប្រកាសលេខ ០៧៣/ល.ប/ប្រ.ក.វ.ក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

