ការត្រួតពិនិត្យផ្លូវច្បាប់ និងប្រតិបត្តិការអចលនទ្រព្យ
ការត្រួតពិនិត្យផ្លូវច្បាប់ និងប្រតិបត្តិការអចលនទ្រព្យ
ការត្រួតពិនិត្យផ្លូវច្បាប់ និងប្រតិបត្តិការអចលនទ្រព្យ៖ សម្រាប់អតិថិជនដែលមានបំណងប្រើប្រាស់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក អាចសាកសួរព័ត៌មាននិងរបៀបនៃការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនៅមន្ទីររៀបចំដែនដី នករូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ឬនៅការិយាល័យច្រកចេញចូលតែមួយនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ព័ត៌មានសុរិយោដី៖ សំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែងអចលនវត្ថុ ការហាមមិនឲ្យបែងចែកអចលនវត្ថុអវិភាគ ផ្អែកតាមបញ្ញត្តិប្រកាសរួមលេខ ១៤១៤ សងវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក។

