• (+855) 92 133 346
  • enquiry@yoenglawyer.com

ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ

ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ

ក្រសួងសេដ្ឋកិច្ចបានចេញប្រកាសសៀវភៅណែនាំស្តីពីការសើមអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ផ្អែកតាមបញ្ញត្តិច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ និងបទប្បញ្ញត្តិស្តីពីពន្ធដារពាក់ព័ន្ធ។

ដោយមិនគិតដល់ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មផ្សេងៗទៀត ទណ្ឌកម្មព្រហ្មទណ្ឌចំពោះរូបវន្តបុគ្គល ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិពន្ធដាររួមមាន៖

  • ដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៥ (ប្រាំ) ឆ្នាំ
  • ពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ដល់ ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅតាមបទល្មើសនីមួយៗ ដូចមានចែងក្នុងមាត្រា ២៤២ មាត្រា ២៤៣ មាត្រា ២៤៥ មាត្រា ២៤៦ មាត្រា ២៤៧ និងមាត្រា ២៥០ នៃច្បាប់ស្តីពីសារពើពន្ធ។

យោងតាមមាត្រា ២៤៩ នៃច្បាប់ស្តីពីសារពើពន្ធ ការទទួលខុសត្រូវរបស់នីតិបុគ្គលមានដូចខាងក្រោម៖

  • ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា ៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ២៤២ មាត្រា ២៤៣ មាត្រា ២៤៥ មាត្រា ២៤៦ មាត្រា ២៤៧ និងមាត្រា ២៥០ នៃច្បាប់ស្តីពីសារពើពន្ធ។
  • ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅតាមបទល្មើសនីមួយៗ ដូចមានចែងក្នងមាត្រា ២៤២ មាត្រា ២៤៣ មាត្រា ២៤៦ មាត្រា ២៤៧ មាត្រា ២៤៥ និងមាត្រា ២៥០ នៃច្បាប់ស្តីពីសារពើពន្ធ។
  • អាចត្រូវប្រកាសទោសបន្ថែមណាមួយ ឬច្រើនដូចមានចែងក្នុងមាត្រា ១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។