• (+855) 92 133 346
  • enquiry@yoenglawyer.com

លិខិតលក់ផ្តាច់

លិខិតលក់ផ្តាច់ (VENTE DEFINITIVE) & អំណោយផ្តាច់ (DONATION DEFINITIVE) សម្រាប់បម្រើឲ្យការចុះបញ្ជីបន្តឲ្យមានប្រសិទ្ធភាព និងស្របតាមបច្ចុប្បន្នភាពនៃមុខងាររដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបញ្ឈប់ការប្រើប្រាស់លិខិតលក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះត្រាហត្ថលេខារបស់ឯកឧត្តម លឹម វ៉ាន់ កន្លងមក ដោយត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ជំនួសវិញ។

ការប្រើប្រាស់លិខិតសញ្ញាទាំងពីរដែលមានត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ត្រូវចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ផ្អែកតាមលិខិតលេខ ១៩៣៧ ដនស/អសដភ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លិខិតលក់ផ្តាច់