• (+855) 92 133 346
  • enquiry@yoenglawyer.com

បច្ចុប្បន្នភាពច្បាប់ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លីនៅកម្ពុជា

បច្ចុប្បន្នភាពច្បាប់ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លីនៅកម្ពុជា

តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី៖ “មេឃុំ ចៅសង្កាត់ គឺជាអ្នកបញ្ជាក់លិខិតសញ្ញាផ្សេងៗ ចំពោះដីធ្លីដែលមិនទាន់ចុះបញ្ជី ដោយត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើអត្តសញ្ញាណអចលនវត្ថុ ដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យា និងអត្តសញ្ញាណគូភាគីនៃកិច្ចសន្យាតែប៉ុណ្ណោះ” ផ្អែកតាមប្រការ ៩ ថ្មី (មួយ) ដូចមានបញ្ជាក់ក្នុងប្រកាសអន្តរក្រសួងលេខ ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការកែសម្រួលប្រការ ៩ថ្មី នៃប្រកាសអន្តរក្រសួងលេខ ២១៥ ប្រក/ដនស/មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី។ 

ចំណែកឯ លិខិតលក់ផ្តាច់ អំណោយផ្តាច់ កិច្ចសន្យាបង្កើតសិទ្ធិលើការបញ្ចាំ កិច្ចសន្យាបង្កើតហ៊ីប៉ូតែក ឬលិខិតផ្សេងៗទៀត ចំពោះដីដែលបានចុះបញ្ជីរួចហើយ ត្រូវស្ថិតនៅក្រោមការបញ្ជាក់របស់មន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ឬមន្រ្តីសុរិយោដីនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ 

មន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ឬមន្រ្តីសុរិយោដីនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថែមទាំងអាចបញ្ជាក់លើកិច្ចសន្យាបង្កើតសិទ្ធិជួលអចិន្រ្តៃយ៍ សេវភាព ឬផលុបភោគ ប្រសិនគូភាគីព្រមព្រៀងគ្នាធ្វើជាលិខិតបញ្ជាក់ក្រោមទម្រង់ជាលិខិតយថាភូត។ 

ដូចនេះ ក្នុងការបញ្ជាក់លើលិខិតសញ្ញាផ្សេងៗ ន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ឬមន្រ្តីសុរិយោដីនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើ៖

  • អត្តសញ្ញាណអចលនវត្ថុ ដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យា និង
  • អត្តសញ្ញាណគូភាគីនៃកិច្ចសន្យា។

ផ្អែកតាមប្រការ ៩ ថ្មី (មួយ) ដូចមានបញ្ជាក់ក្នុងប្រកាសអន្តរក្រសួងលេខ ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការកែសម្រួលប្រការ ៩ថ្មី នៃប្រកាសអន្តរក្រសួងលេខ ២១៥ ប្រក/ដនស/មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី។

បច្ចុប្បន្នភាពច្បាប់ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លីនៅកម្ពុជា